រដ្ឋាភិបាល​ដក​ហូត​ដី​សម្បទាន​ពី​ក្រុម​ហ៊ុន​ចំនួន ៧

រដ្ឋាភិបាល​បាន​សម្រេច​លុប​ចោល​និង​ដក​ហូត​ដី​សម្បទាន​សេដ្ឋកិច្ច ពី​ក្រុម​ហ៊ុន​ចំនួន ៧ លើ​ផ្ទៃ​ដី​ជាង ១ ម៉ឺន​ហិកតា ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ឧទ្យានជាតិ នៅ​ក្នុង​ខេត្ត​បី​ដោយ​សារ​តែ​ក្រុម​ហ៊ុន​មិន​បាន​ធ្វើ​ការ​អភិវឌ្ឍ​លើ​ដី​ទាំង​នោះ។ …

ក្រុម​ហ៊ុន​ទាំង​នោះ រួម​មាន ក្រុម​ហ៊ុន វិមាន​សិលា អិលធីឌី មាន​ផ្ទៃ​ដី ៩៨៧ ហិកតា នៅ ខេត្ត​ព្រះ​សីហនុ ក្រុម​ហ៊ុន ស៊ាន ហេង អ៊ិនវេសមេន មាន​ផ្ទៃ​ដី​សរុប ១៣៣៨ ហិកតា នៅ ខេត្ត​ព្រះ​សីហនុ ក្រុម​ហ៊ុន Blue Metro មាន​ផ្ទៃ​ដី ៣៥០ ហិកតា ក្នុង ខេត្ត​ព្រះសីហនុ ក្រុម​ហ៊ុន ហេង ប៊ុនណាត ខូអិលធីឌី ក្រុម​ហ៊ុន ស៊ាន់ វឌ្ឍនៈ ខូអិលធីឌី មាន​ផ្ទៃ​ដី ៥៨៥ ហិកតា​ក្នុង ខេត្ត​កំពង់ស្ពឺ និង កោះកុង ក្រុម​ហ៊ុន ច័ន្ទ​រតន៍ គ្រុប មាន​ផ្ទៃ​ដី ៦៣ ហិកតា​នៅ ខេត្ត​កោះកុង និង​ក្រុម​ហ៊ុន ឋានសួគ៌ ចំកាត់ មាន​ផ្ទៃ​ដី ៩១៣៧ ហិកតា​ក្នុង ខេត្ត​កោះកុង។ ដី​ដែល​បាន​ធ្វើ​សម្បទាន​ដល់​ក្រុម​ហ៊ុន​ទាំង​នោះ និង​បាន​សម្រេច​ដក​ហូត​វិញ​នេះ​គឺ​ស្ថិត​ក្នុង​តំបន់​ឧទ្យាន​ជាតិ ព្រះសីហនុ រាម ឧទ្យាន​ជាតិ ព្រះ​មុនីវង្ស បូកគោ ឧទ្យាន​ជាតិ សុរាម្រិត-កុសុមៈ និង​ឧទ្យាន​ជាតិ បទុម​សាគរ ជាដើម ហើយ​ត្រូវ​ប្រគល់​ឲ្យ​ក្រសួង​បរិស្ថាន​គ្រប់​គ្រង​វិញ។ …

ផាក់ ស៊ាងលី
http://bit.ly/1rhNVQQ