CBRE សង្ឃឹមថាការអភិវឌ្ឍនឹងមានភាពរឹងមាំ
របាយការណ៍ស្រាវជ្រាវចុងក្រោយរបស់ក្រុមហ៊ុន CBRE ប្រចាំនៅ កម្ពុជា បានឲ្យដឹងថា ដំណើរវិវត្តន៍របស់រាជធានីភ្នំពេញនាពេលនេះកំពុងមានសញ្ញាល្អទៅមុខយ៉ាងរលូន បើទោះបីទីនេះធ្លាប់រងផលប៉ះពាល់ពីមហាវិបត្តិសេដ្ឋកិច្ចសាកលដោយនៅពេលនោះការអភិវឌ្ឍសំណង់ធំៗជាច្រើនដូចជា ខុនដូ ត្រូវបានផ្អាកដំណើរការ ឬបញ្ឈប់លែងដំណើរការក៏ដោយ។ បច្ចុប្បន្ននៅរាជធានីភ្នំពេញគេសង្កេតឃើញថា តម្រូវការអាផាតមិនកម្រិត A ចាប់ផ្តើមកើនឡើងយ៉ាងច្រើន។ របាយការណ៍ដែលទើបចេញផ្សាយកាលពី ខែមីនា ឆ្នាំ២០១៤ បានបង្ហាញថា កាលពី ឆ្នាំ២០១៣ កន្លងមកមានអាផាតមិនចំនួន ៥០៧ បន្ទប់ (យូនីត) បានលេចរូបរាងឡើងជាបន្តបន្ទាប់ក្នុងរាជធានីភ្នំពេញ ហើយអាផាតមិនចំនួន ១៧០ បន្ទប់ទៀតនឹងលេចឡើងក្នុងឆ្នាំនេះខណៈបច្ចុប្បន្ននេះមានគម្រោងសាងសង់ខុនដូចំនួន ២០ ដោយក្នុងនោះមួយចំនួនបានបញ្ចប់ការសាងសង់និងមួយចំនួនទៀតកំពុងសាងសង់។ …
ភ្នំពេញប៉ុស្តិ៍
http://www.postkhmer.com/post-property/132-property/113037-cbre-