​សមាជិក​សភា​ធ្វើ​សច្ចាប្រណិធាន​នៅ​ថ្ងៃនេះ​

​សមាជិក​គណបក្ស​ប្រជាជន​ទាំងអស់​ដែល​បាន​ជាប់​ឆ្នោត​ចំនួន​ ១២៥​ នាក់​នឹង​ចូលរួម​សម័យប្រជុំ​លើក​ទី​១​ របស់​រដ្ឋសភា​ និង​ធ្វើ​សច្ចាប្រណិធាន​ធ្វើ​ជា​តំណាងរាស្ត្រ​នៅ​ចំពោះ​ព្រះ​ភ័ក្ត្រ​ព្រះមហាក្សត្រ​ ព្រះបាទ​ សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​។​ លោក​ ឡេ​ង​ ប៉េង​ឡុ​ង​ អគ្គលេខាធិការ​រដ្ឋសភា​ បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា​ ព្រះមហាក្សត្រ​នឹង​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​បើក​សម័យប្រជុំ​នេះ​ជាមួយ​វត្តមាន​របស់​ឥស្សរជន​ ឯកអគ្គរដ្ឋទូត​ និង​តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​ចំនួន​។​ ... 

តាំង វីដា
https://www.khmertimeskh.com/50530485/lawmakers-to-take-oaths-today/