មេធាវី​ដែលទិញពេស្យាចារកុមារ​មិន​ជាប់ពន្ធនាគារ​សូម្បី​​​មួយ​ថ្ងៃ

មន្ត្រី​ម្នាក់​បាន​និយាយ​ថា កាល​ពី​ថ្ងៃ​អង្គារ​ សាលា​ដំបូង​ខេត្ត​សៀម​រាប​បាន​ផ្តន្ទាទោស​លោក​ ម៉ៅ តាន់​អ៊ាម មេធាវី​ជន​ជាតិ​ខ្មែរ​ម្នាក់​ឲ្យជាប់​ពន្ធ​នាគារ​រយៈ​ពេល​ពី​រឆ្នាំ​កន្លះ ពីបទ​ទិញ​ពេស្យាចារ​កុមារ​ ប៉ុន្តែ គាត់នឹង​មិន​ជាប់​ពន្ធនាគារ​សូម្បី​តែ​មួយ​ថ្ងៃ​ បន្ទាប់​ពី​តុលាការ​បាន​ព្យួរ​ទោស​ទាំង​អស់​។ លោក​ ឈួន សុភា ព្រះ​អាជ្ញារងអម​សាលា​ដំបូង​ខេត្ត​បានមាន​ប្រសាសន៍​ថា តុលាការ​ក៏បាន​បង្គាប់​ឲ្យ​លោក​ ម៉ៅ តាន់​អ៊ាម បង់​ប្រាក់​ចំនួន​៤​លាន​រៀល​ឲ្យ​​​ជន​រង​គ្រោះ​ផង​ដែរ​។ លោក សុភា បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​គិត​ថា សេចក្តី​សម្រេច​របស់​តុលាការស័ក្តិ​សម​ហើយ​ ហើយ​យើង​អាច​ទទួល​យក​បាន​ ប្រសិនបើក្រុម​គ្រួសារ​ជន​រង​គ្រោះ​មិន​យល់​ព្រម​ ពួកគេ​មាន​សិទ្ធិ​ប្តឹង​ឧទ្ធរណ៍​”។​​​ ប៉ុន្តែ​​លោក​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​បន្ថែម​​​ទេ។ …

ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/news/14186/