គម្រោង​ធ្វើ​ទំនប់​វារីអគ្គិសនី​ សម្បូរណ៍​​ អាច​នឹង​សម្លាប់​ជីវិត​នៃ​ទន្លេមេគង្គ

របាយការណ៍ ស្ថាពរ​ដែល​ត្រូវ បាន​បែកធ្លាយ​ស្តីពី​ការវាយតម្លៃ​ផលប៉ះពាល់​នៃ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សម្បូរណ៍​ក្នុង​ខេត្ត​ក្រចេះ​បាន​បង្ហាញ​ឲ្យ​ដឹងថា គម្រោង សាងសង់​នេះ​អាច​នឹង​ប្រឈម​ការសម្លាប់​ជីវិត​នៃ​ទន្លេមេគង្គ ព្រោះ​គម្រោង​នេះ​គឺជា​ការជ្រើសរើស​ទីតាំង​ដ៏អាក្រក់​បំផុត​មួយ នឹង​ធ្វើឲ្យ​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ធនធាន​ត្រី​ និង​សត្វព្រៃ​។ របាយការណ៍​នេះ​សិក្សា​ស្រាវជ្រាវ​ដោយ​វិទ្យាស្ថាន​មរតក​ធនធាន​ធម្មជាតិ Natural Heritage Institute ក្រោម​ការឧបត្ថម្ភ​ថវិកា​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ត្រូវ​បាន​បែកធ្លាយ និង​ត្រូវ​បាន​យក​មក​ផ្សព្វផ្សាយ​ដោយ​កាសែត​អង់គ្លេស The Guardian ពី​ថ្ងៃ​ទី​ ១៦ ឧសភា​។ …

ម៉ិច ដារ៉ា
https://bit.ly/2GrOerB