ច្បាប់​ស្តីពី​សុខភាព​សត្វ​នឹង​ត្រូវ​អនុម័ត​ឆ្នាំ​ក្រោយ

មន្ដ្រី​ក្រសួង​កសិកម្ម បាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សុខភាព​សត្វ និង​ផលិត​កម្ម​សត្វ ដើម្បី​គ្រប់​គ្រង​ផលិត​កម្ម និង​ការ​នាំ​ចេញ​បសុសត្វ​ឲ្យ​កាន់​តែ​ប្រសើរ​នោះ នឹង​ត្រូវ​អនុម័ត​នៅ​ឆ្នាំ​ក្រោយ​មុន​ពេល​សមាហរណ​កម្ម​សេដ្ឋកិច្ច​អាស៊ាន​ចូល​មក​ដល់។ លោក សួន សុធឿន អនុ​ប្រធាន​នាយកដ្ឋាន​ផលិត​កម្ម និង​បសុ​ព្យាបាល​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ថ្លែង​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ​មាន​បំណង​លើក​កម្ពស់​ឧស្សាហ​កម្ម​ផលិត​បសុសត្វ​នៅ​ក្នុង ប្រទេស​កម្ពុជា ដើម្បី​ធ្វើ​ជា​របាំង​ទប់​ស្កាត់​ការ​នាំ​ចូល​បសុសត្វ​ពី​ប្រទេស​ជិត​ខាង​តាម​រយៈ​ការ​ដាក់​ចេញ​ការ​ត្រួត​ពិនិត្យ​កាន់​តែ​តឹងរ៉ឹង​លើ​សុខភាព និង​បសុសត្វ​ដែល​បាន​នាំ​ចូល។ …

ចាន់ មុយហុង
http://bit.ly/1wjLly7