រដ្ឋាភិបាលបែងចែកថវិកាជិត $៩០០ លាន សម្រាប់អភិវឌ្ឍមូលដ្ឋានឆ្នាំ ២០២០
រាជរដ្ឋាភិបាលបានបែងចែកថវិកាប្រមាណជិត ៩០០ លានដុល្លារសហរដ្ឋអាមេរិក សម្រាប់អភិវឌ្ឍមូលដ្ឋានឆ្នាំ ២០២០ កើនឡើង ២៧៦ លានដុល្លារ បើប្រៀបធៀបក្នុងឆ្នាំ ២០១៩ ដែលមានប្រមាណ ៦២៤ លានដុល្លារ។ នេះបើយោងតាមការប្រកាសរបស់លោក ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈនៅក្នុងពិធីបើកសិក្ខាសិលាជាតិស្តីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ ២០២០ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) កាលពីថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ ២០១៩ ដែលមានមន្ត្រីពាក់ព័ន្ធប្រមាណ ៥០០ នាក់ មកពីតំណាងក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលចូលរួម។ …
ម៉ិច ដារ៉ា
https://bit.ly/2RxllDt