ប្រាក់ចំណូលរបស់កសិករផលិតអំបិលធ្លាក់ចុះ ខណៈអំបិល ថៃ ហូរចូល
ក្រុមអ្នកផលិតអំបិលកម្ពុជានៅខេត្តកែប និងកំពតឲ្យដឹងថា ប្រាក់ចំណូលរបស់ពួកគេបាននិងកំពុងធ្លាក់ចុះខ្លាំងក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ដោយសារតែទីផ្សារនេះត្រូវបានរងគ្រោះដោយសារអំបិលពីប្រទេសថៃ ដែលមានតម្លៃទាប និងគុណភាពខ្ពស់ជាង។
លោក ប៊ុន បារាំង សហប្រធាន សមាគមអ្នកផលិតអំបិលខេត្ត កែប-កំពត បានថ្លែងថា ខណៈអតិថិជនបានងាកទៅរកអំបិលដែលបានផលិតដោយប្រទេសថៃ កសិករផលិតអំបិលកម្ពុជាបានមើលឃើញចំណែកទីផ្សារក្នុងស្រុករបស់ខ្លួនធ្លាក់ចុះ ដែលបណ្តាលឲ្យ ប្រាក់ចំណេញថយចុះ និងបង្កផលលំបាកដល់ការប៉ះប៉ូវការចំណាយលើផលិតកម្ម។ …
ចេង សុខហ័ង
http://bit.ly/21TFrVY