ពលករបម្រើការងារតាមផ្ទះនៅប្រទេសសិង្ហបុរីត្រូវបានបង្ខំឲ្យចុះកិច្ចសន្យាជំពាក់លុយក្រុមហ៊ុន
កាលពីខែសីហាឆ្នាំមុន រដ្ឋាភិបាលបានអនុវត្តគម្រោងសាកល្បងមួយបញ្ជូនស្ត្រីចំនួន២២០នាក់ទៅធ្វើការជាអ្នកបម្រើការតាមផ្ទះនៅក្នុងប្រទេសសិង្ហបុរី ជាការខិតខំប្រឹងប្រែងដ៏ធំលើកដំបូងដើម្បីបើកទីផ្សារថ្មីសម្រាប់ពលករបម្រើការតាមផ្ទះ បន្ទាប់ពីរដ្ឋាភិបាលបានផ្អាកមិនឲ្យបញ្ជូនស្ត្រីបម្រើការតាមផ្ទះទៅប្រទេសម៉ាឡេស៊ី ដោយសារមានសេចក្ដីរាយការណ៍ជាច្រើនអំពីការរំលោភបំពាន។ នៅសប្ដាហ៍នេះ ស្ត្រីពីរនាក់ក្នុងចំណោមស្ត្រីបម្រើការតាមផ្ទះនៅក្នុងគម្រោងសាកល្បងនៅប្រទេសិង្ហបុរីបានវិលត្រឡប់មកកម្ពុជាវិញ និងបានប្រាប់រឿងរ៉ាវអំពីការបង្ខំឲ្យសងលុយក្រុមហ៊ុន និងអំពីស្ថានភាពរំលោភបំពាន ដែលធ្វើឲ្យមានការសង្ស័យយ៉ាងខ្លាំងជាថ្មីម្ដងទៀតអំពីការមិនគោរពសិទ្ធិពលករចំណាកស្រុកខ្មែរពីសំណាក់ទីភ្នាក់ងារជ្រើសរើសពលករមានខ្នងក្រាស់ ដែលបញ្ជូនពួកគេទៅធ្វើការនៅក្រៅប្រទេស។ …
ម៉ាតត៍ ប្លូមប៊ឺហ្គ និង ហ៊ុល រស្មី
http://www.cambodiadailykhmer.com/news/16751/