ពលករខ្មែរ ៥នាក់មកដល់ផ្ទះ ក្នុងចំណោម១៨នាក់ដែលបានរំដោះចេញពីម៉ាឡេស៊ី
ពលករខ្មែរចំនួន៥នាក់ក្នុងចំណោម១៨នាក់ត្រូវបានស្ថានទូតខ្មែរ ប្រចាំប្រទេសម៉ាឡេស៊ី ជួយអន្តរាគមន៍ឲ្យមានការដោះលែងពីមន្ទីរឃុំឃាំង និងបញ្ជូនមកប្រទេសកំណើតវិញនៅរសៀលថ្ងៃពុធ ម្សិលមិញនេះ ខណៈដែលអ្នកផ្សេងទៀតនឹងត្រលប់មកពេលក្រោយ។ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឲ្យដឹងតាមរយៈសេចក្តីជូនដំណឹងនៅថ្ងៃពុធ ម្សិលមិញថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានណែនាំស្ថានឯកអគ្គរាជទូតកម្ពុជា ប្រជាប្រទេសម៉ាឡេស៊ី ជំរុញទំនាក់ទំនងអន្តរាគមន៍ជាមួយអាជ្ញាធរម៉ាឡេស៊ី សុំឲ្យមានការដោះលែងពលរដ្ឋខ្មែរ ដែលកំពុងជាប់ឃុំនៅពន្ធនាគារ Bukit Jalil និងរៀបចំមាតុភូមិនិវត្តន៍របស់ពួកគេមកកាន់ប្រទេសខ្លួនវិញ។ …
មុំ គន្ធា
http://bit.ly/2aVE4C6