ស្ត្រី​ជំនួយ​ការ​មេ​ផ្ទះ​នឹង​បញ្ជូន​ទៅ​ធ្វើ​ការ​នៅ​បរទេស​ឡើង​វិញ​ ប៉ុន្តែ​នៅ​តែ​មាន​ការ​ព្រួយ​បារម្ភអំពី​សុវត្ថិភាព​

បន្ទាប់​ពី​ការ​ផ្អាក​បញ្ជូន​ស្ត្រី​ជំនួយការ​មេផ្ទះ​ទៅ​ធ្វើ​ការ​នៅ​បរទេស​រយៈពេល​បី​ឆ្នាំ​ដោយសារ​តែ​​មាន​ការ​រំលោភ​បំពាន​ធ្ងន់​ធ្ងរ​ជា​ច្រើន​ករណី​ពី​សំណាក់​ក្រុម​ហ៊ុន​ជ្រើស​រើស​ពល​ករ​ និង​ថៅកែ​របស់​ពួក​គេ​នោះ​ ​ស្ត្រី​កម្ពុជា​រាប់​សែន​នាក់​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​បរទេស​ធ្វើ​ជា​ស្ត្រី​ជំនួយ​ការ​មេផ្ទះ​ជា​ថ្មី​ម្តង​ទៀត។ ចាប់​តាំង​ពី​លោក​​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​បិទ​ឧស្សាហ​កម្ម​នេះ​កាល​ពី​ខែ​តុលា​ ឆ្នាំ​២០១១មក​ នៅ​តែ​មាន​សេចក្តី​រាយ​ការណ៍​ជា​ហូរ​ហែ​ពី​ប្រទេស​ម៉ាឡេ​សីុ​មក​កាន់​ប្រទេស​កម្ពុជា​អំពី​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ ការ​ចាប់​បង្ខាំង និង​ការ​បង្ខំ​ឲ្យ​ធ្វើ​ការ​ហួស​កម្លាំង​​។ ពេល​នេះ​រដ្ឋាភិបាល​កំពុង​តែ​សម្លឹង​​រក​ឱកាស​បើក​បណ្តាញ​បញ្ជូន​ស្ត្រី​ជំនួយ​ការ​មេ​ផ្ទះ​ទៅ​កាន់​ប្រទេស​ម៉ាឡេ​សីុ​ឡើង​វិញ ហើយ​កំពុង​តែ​ព្យាយាម​បន្ថែម​គោលដៅ​ពី​រទៀត​គឺ​​ប្រទេស​សិង្ហ​បុរី និង​ប្រទេស​អារ៉ាប៊ី​សាអូឌីត​។ …

Matt Blomberg
http://www.cambodiadailykhmer.com/news/14477/