ស្ត្រីជំនួយការមេផ្ទះនឹងបញ្ជូនទៅធ្វើការនៅបរទេសឡើងវិញ ប៉ុន្តែនៅតែមានការព្រួយបារម្ភអំពីសុវត្ថិភាព
បន្ទាប់ពីការផ្អាកបញ្ជូនស្ត្រីជំនួយការមេផ្ទះទៅធ្វើការនៅបរទេសរយៈពេលបីឆ្នាំដោយសារតែមានការរំលោភបំពានធ្ងន់ធ្ងរជាច្រើនករណីពីសំណាក់ក្រុមហ៊ុនជ្រើសរើសពលករ និងថៅកែរបស់ពួកគេនោះ ស្ត្រីកម្ពុជារាប់សែននាក់នឹងត្រូវគេបញ្ជូនទៅបរទេសធ្វើជាស្ត្រីជំនួយការមេផ្ទះជាថ្មីម្តងទៀត។ ចាប់តាំងពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបិទឧស្សាហកម្មនេះកាលពីខែតុលា ឆ្នាំ២០១១មក នៅតែមានសេចក្តីរាយការណ៍ជាហូរហែពីប្រទេសម៉ាឡេសីុមកកាន់ប្រទេសកម្ពុជាអំពីការរំលោភបំពានផ្លូវភេទ ការចាប់បង្ខាំង និងការបង្ខំឲ្យធ្វើការហួសកម្លាំង។ ពេលនេះរដ្ឋាភិបាលកំពុងតែសម្លឹងរកឱកាសបើកបណ្តាញបញ្ជូនស្ត្រីជំនួយការមេផ្ទះទៅកាន់ប្រទេសម៉ាឡេសីុឡើងវិញ ហើយកំពុងតែព្យាយាមបន្ថែមគោលដៅពីរទៀតគឺប្រទេសសិង្ហបុរី និងប្រទេសអារ៉ាប៊ីសាអូឌីត។ …
Matt Blomberg
http://www.cambodiadailykhmer.com/news/14477/