ការ​តវ៉ា​ដ៏​ធំ​មួយ​កើត​មាន​ឡើង​នៅ​តំបន់​ឧ​ស្សាហកម្ម​ជិត​វៀតណាម​

​នៅ​ក្នុង​ខេត្តស្វាយរៀង​ អ្នក​តវ៉ា​រាប់​ពាន់​នាក់​បាន​ប៉ះទង្គិច​គ្នា​ជាមួយនឹង​នគរបាល​ កាលពី​ថ្ងៃ​ច័ន្ទ​នេះ​ ខណៈ​ដែល​ពួក​គេ​បន្ត​ការ​ធ្វើ​បាតុកម្ម​លើ​បញ្ហា​ប្រាក់​ឈ្នួល​អប្បបរមា​ នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​កន្លែង​ នៅ​ជិត​ព្រំដែន​វៀតណាម​។​

​នគរបាល​ប្រឆាំង​កុបកម្ម​ បាន​បំបែក​ហ្វូងអ្នក​តវ៉ា​ដោយ​ប្រើ​កាណុងបាញ់​ទឹក​។​ អ្នក​តវ៉ា​បាន​ចោល​ដំុថ្ម​ដាក់​នគរបាល​។​ យ៉ាង​ហោច​ណា​ស់​ក៏​មាន​មនុស្ស​ប្រមាណ​ជា​ ៥០​នាក់​ ត្រូវ​បាន​ឃាត់ខ្លួន​ និង​ឃំុខ្លួន​នៅ​ប៉ុស្តិ៍​នគរបាល​ខេត្តស្វាយរៀង​។​ …

នៅ វណ្ណារិន
http://www.voacambodia.com/content/major-labor-protest-under-way-in-industrial-zone-near-vietnam/3112380.html