លោក​ ម៉​ម​ សូណ​ង់​ដូ​៖​ ការ​តវ៉ា​នៅ​ធ្វើ​ដដែល​ តែ​លោក​មិន​ដឹកនាំ​ទេ​

លោក​ ម៉​ម​ សូណ​ង់​ដូ​ ម្ចាស់​ស្ថានីយ​វិទ្យុ​ឯករាជ្យ​បាន​លើក​ឡើង​ថា​ លោក​នឹង​មិន​ដឹកនាំ​ការ​តវ៉ា​ដែល​លោក​បាន​គ្រោង​ធ្វើ​នៅ​ថ្ងៃនេះ​នៅ​ខាងក្រៅ​ទីស្នាក់ការ​ក្រសួង​ព័ត៌មាន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ទេ​ ប៉ុន្តែ​លោក​នឹង​ចូលរួម​ប្រសិនបើ​អ្នកគាំទ្រ​បន្ត​ធ្វើការ​តវ៉ា​ដោយ​ខ្លួនឯង​នោះ​។​ ​លោក​ ម៉​ម​ សូណ​ង់​ដូ​ បាន​មាន​ប្រសាសន៍​ថា​ “​ខ្ញុំ​នឹង​មិន​ដឹកនាំ​ [​ការ​តវ៉ា​]​ នោះ​ទេ​ ពីព្រោះ​ សាលា​រាជធានី​មិន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ឡើយ​។​ ប៉ុន្តែ​ខ្ញុំ​នឹង​ទៅ​ចូលរួម​ជាមួយ​ប្រជាពលរដ្ឋ​ ដែល​ទាមទារ​សិទ្ធិ​និង​សេរីភាព​របស់​ខ្លួន​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​”​។​ លោក​បាន​បន្ថែម​ថា​ “​មេដឹកនាំ​បច្ចុប្បន្ន​មិន​អាច​គាបសង្កត់​យើង​បាន​ទេ​ ហើយ​បាន​ចោទប្រកាន់​យើង​ថា​ បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ បើ​ទោះជា​យើង​គ្រាន់តែ​ធ្វើការ​តវ៉ា​ដើម្បី​សេរីភាព​និង​សិទ្ធិ​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ក៏​ដោយ​”​។​ …

ហ៊ុល រស្មី
http://www.cambodiadailykhmer.com/news/12590/