លោក ហ៊ុន ម៉ាណែត ជួបពិភាក្សាជាមួយមេដឹកនាំនៃបណ្តាប្រទេសអាស៊ាន ដើម្បីពង្រឹងទំនាក់ទំនង
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នៅប្រទេសឥណ្ឌូនេស៊ី បានជួបពិភាក្សាទ្វេភាគីជាមួយមេដឹកនាំនៃបណ្តាប្រទេសអាស៊ាន ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងប្រទេសកម្ពុជានិងបណ្តាប្រទេសអាស៊ានទាំងនោះ។ លោក ហ៊ុន ម៉ាណែត នាថ្ងៃទី ៤ ខែកញ្ញា នៅមុនការចាប់ផ្តើមដំណើរការកិច្ចប្រជុំកំពូលអាស៊ានដែលធ្វើឡើងពីថ្ងៃទី ៥-៧ ខែកញ្ញា មានជំនួបទ្វេភាគី ជាមួយលោក ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតីឥណ្ឌូនេស៊ីនៅវិមាន Istana Merdeka ក្នុងទីក្រុងហ្សាការតាប្រទេសឥណ្ឌូនេស៊ី។ …
រី សុចាន់
https://www.postkhmer.com/national/2023-09-06-0857-254241.html