របាយការណ៍៖ ៦៤​% នៃ​ការងារ​នៅ​​កម្ពុជា ​​ជា​ការងារ​ងាយ​រងគ្រោះ

យោងតាម​របាយ​ការណ៍​អភិវឌ្ឍន៍​មនុស្ស (HDR​) ឆ្នាំ ២០១៥ ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ ដោយ​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ​ (UNDP) បាន​ឲ្យ​ដឹង​ថា ​រូបភាព​នៃ​ការងារ ដែល​គ្រោះ​ថ្នាក់​ និង​បន្ទាប​បន្ថោក​ នៅតែ​ជា​បញ្ហា​ប្រឈម​ចម្បង​​ចំពោះ​ការ​អភិវឌ្ឍ​ក្នុង​ប្រទេស​កម្ពុជា។

ក្រោម​ប្រធាន​បទ «ការងារ​ដើម្បី​ការ​អភិវឌ្ឍ​មនុស្ស» របាយការណ៍​ឆ្នាំ ២០១៥ ​នេះ​ បាន​រកឃើញ​ថា តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ​ដែល​មាន​​អត្រា​ប្រេវ៉ាឡង់​ខ្ពស់​នៃ​ការ​ជួញដូរ​ ពលកម្ម​កុមារ និង​ការ​បង្ខំ​ឲ្យ​ធ្វើ​ការ ដែល​អត្រា​បង្ខំ​ឲ្យ​ធ្វើការ​ គឺ ៥៦ ភាគរយ នៃ​ចំនួន ៧៨ លាន​នាក់​លើ​ពិភព​លោក។ …

Zoe Holman
http://bit.ly/1Zdcx0L