គ្មានការ​​បញ្ចុះ​តម្លៃ​សម្រាប់​​ការ​ប្រឡង​របស់​និស្សិត​ពេទ្យ​ទេ

គណៈកម្មាធិការ​ប្រឡង​ថ្នាក់​ជាតិ​សម្រាប់​ការ​ប្រឡង​ក្នុង​វិស័យ​សុខាភិបាល បាន​បញ្ជាក់​ថា ​ខ្លួន​មិន​អាច​បញ្ចុះ​តម្លៃ​ប្រឡង​ចេញ​ថ្នាក់​ជាតិ​ក្នុង​វិស័យ​សុខាភិបាល​ពី ១២៥ មក ​៧៥ ដុល្លារ តាម​​ការ​ស្នើ​សុំ​របស់​ក្រុម​និស្សិត​ពេទ្យ​ត្រូវ​ប្រឡង​បាន​ទេ។ ... នៅក្នុង​លិខិត​​របស់​លោក​ សេង ​លឹម​នៅ​ ប្រធាន​គណៈកម្មាធិការ​ប្រឡង​ថ្នាក់​ជាតិ​សម្រាប់​ការ​ប្រឡង​ក្នុង​វិស័យ​សុខា​ភិបាល​នៃ​ទីស្តី​ការ​គណៈ​រដ្ឋម​ន្ត្រី ​ផ្ញើជូន​សាកល​វិទ្យាធិការ​នៃ​សាកល​វិទ្យា​ល័យ​វិទ្យា​សាស្ត្រ​សុខាភិបាល កាល​ពី​ថ្ងៃទី​ ៩ ​មករា​​ បាន​សរសេរ​ថា ក្រោយ​ពី​ការ​ពិនិត្យ​​ឡើង​វិញ​លើ​គម្រោង​ចំណាយ​សម្រាប់​ការ​ប្រឡង​ចេញ​ថ្នាក់​ជាតិ​រួច​មក​ គណៈកម្មា​ធិការ​​មិន​អាច​​បញ្ចុះ​តម្លៃ​សម្រាប់​​ការ​ប្រឡង​ចេញ​ថ្នាក់​ជាតិ​ ក្នុង​វិស័យ​សុខា​ភិបាល​ពី​ ១២៥ ​ដុល្លារ​មក ៧៥ ​ដុល្លារ​​បាន​ទេ។ ...

ប៉ិច សុធារី
http://bit.ly/1tZ8JVq