សកម្មជន ៩ រូបត្រូវបញ្ជូនទៅព្យាបាលនៅថៃ
សកម្មជន ៩ រូបក្នុងចំណោម ២៣ រូបដែលទើបត្រូវបានដោះលែងពីពន្ធនាគារ នាប៉ុន្មានថ្ងៃមុននេះ នឹងត្រូវបញ្ជូនទៅ ប្រទេសថៃ ដើម្បីទទួលការវះកាត់ និងការព្យាបាលមុខរបួស ដែលរងការវាយដំយ៉ាងធ្ងន់ធ្ងរ ពីសំណាក់កងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាល នៅក្នុងការបង្ក្រាបដ៏បង្ហូរឈាមទៅលើការតវ៉ាទាមទារដំឡើងប្រាក់ខែរបស់កម្មករ កាលពីដើម ខែមករា។ នេះបើយោងតាមសកម្មជនសិទិ្ធមនុស្ស។ លោក អំ សំអាត អ្នកស៊ើបអង្កេតជាន់ខ្ពស់អង្គការសិទិ្ធមនុស្ស លីកាដូ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា អង្គការរបស់លោក គ្រោងបញ្ជូនជនរងគ្រោះ ៩ រូបក្នុងចំណោម ២៣ រូបដែលទទួលរងការវាយដំ ក្នុងអំឡុងបាតុកម្មទាមទារដំឡើងប្រាក់ឈ្នួលកម្មករ ដើម្បីទទួលការវះកាត់ និងការព្យាបាលនៅ ទីក្រុងបាងកក បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយនឹងវេជ្ជបណ្ឌិត។ …
មាស សុខជា
http://bit.ly/1wZrlmz