ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយ កំពង់ចាម-ត្បូងឃ្មុំ បានចាប់ផ្តើមសាងសង់មុនផែនការ
ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយដែលភ្ជាប់រវាងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំបានចាប់ផ្តើមសាងសង់ហើយដែលជាការតភ្ជាប់ផ្លូវគមនាគមន៍យ៉ាងសំខាន់សម្រាប់តំបន់ត្រើយខាងលិច និងត្រើយខាងកើតនៅតាមដងទន្លេមេគង្គនៃភូមិសាស្ត្រខេត្តកសិឧស្សាហកម្មទាំងពីរនេះ។
លោក នូ វឌ្ឍនៈ អគ្គនាយកបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីសប្តាហ៍មុនថាការសាងសង់ស្ពាននេះបានចាប់ផ្តើមបណ្តើរៗហើយប៉ុន្តែការប្រកាសបើកការដ្ឋានជាផ្លូវការពេលណាមិនទាន់អាចបញ្ជាក់ឲ្យដឹងនៅឡើយទេ។ …
ស៊ីវ ម៉េង
http://bit.ly/2qYNypt