ប្រជាជន​មូលដ្ឋាន​តំបន់​មេគង្គ​បញ្ចេញមតិ​លើ​គម្រោង​ដ​ន​សា​ហុង​

ប្រជាពលរដ្ឋ​ជាង​ ៦៤០០​ នាក់​មក​ពី​ប្រទេស​ថៃ​ វៀតណាម​និង​កម្ពុជា​បាន​ចុះហត្ថលេខា​និង​ផ្តិត​មេដៃ​លើ​សេចក្តីថ្លែងការណ៍​មួយ​អំពី​គម្រោង​ទំនប់​ ដង​ សា​ហុង​ ដែល​បង្ហាញ​ពី​កង្វល់​ចាត់​តាំងពី​ការ​បន្ថយ​បរិមាណ​ត្រី​ក្នុង​ទន្លេ​រហូត​ដល់​កង្វះខាត​តម្លាភាព​ក្នុង​គណៈកម្មការ​ទន្លេមេគង្គ​។​ សេចក្តីថ្លែងការណ៍​នេះ​បាន​ធ្វើ​បទ​បង្ហាញ​នៅ​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ​នៅ​ក្នុង​វេទិកា​ប្រជាជន​មេគង្គ​នៅ​តំបន់​អាន​យ៉ាង​ ប្រទេស​វៀតណាម​ បាន​អះអាង​ថា​ប្រជាជន​នៅ​ក្នុង​តំបន់​ទន្លេ​មេ​គ​ង្គុ​មិន​ដែល​ទទួល​បានការ​អប់រំ​ត្រឹមត្រូវ​ឬ​បាន​ពិគ្រោះ​យោបល់​អំពី​ផល​ប៉ះពាល់​របស់​ទំនប់​នេះ​ឡើយ​ ហើយ​ពួក​គេ​សុំ​អំពាវនាវ​ជា​បន្ទាន់​ទៅ​កាន់​យ​រដ្ឋាភិបាល​ក្នុង​តំបន់​ទន្លេមេគង្គ​ដើម្បី​ផ្តល់​នូវ​វេទិកា​មួយ​សម្រាប់​បង្ហាញ​ការ​ព្រួយបារម្ភ​និង​ដោះស្រាយ​កង្វល់​របស់​ពួក​គេ​។​ ការ​សាងសង់​ទំនប់​ដែល​ស្ថិត​នៅ​ភាគ​ខាងជើង​នៃ​ព្រំដែន​កម្ពុជា​បាន​ចាប់ផ្តើម​កាលពី​ដើមខែ​នេះ​។​ …​

Aisha Down and Chea Vannak
http://www.khmertimeskh.com/news/17834/mekong-locals-seek-a-voice-on-don-sahong/