លោក​ គិត ម៉េង​៖ FTA ​ជាមួយ​ចិន ​ធ្វើឲ្យ​សេដ្ឋកិច្ច​កម្ពុជា​ល្អ​គ្រប់​វិស័យ

ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​មាន​សុទិដ្ឋិនិយម​ថា សេដ្ឋកិច្ច​ប្រទេស​ កម្ពុជា​ នឹងមាន​ភាពល្អប្រសើរ​លើ​គ្រប់​វិស័យ​នៅពេល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន (FTA) សម្រេច​បានជា​ផ្លូវការ​ដោយ​អះអាងថា ចំនួន​រោងចក្រ​ថ្មី​នឹង​កើនឡើង​ជា​បន្តបន្ទាប់​។ ក្នុង​ឱកាស​ចូលរួម «​វេទិកា​ស្តីពី​គយ​កម្ពុជា​លើក​ទី​ ១» ដែល​រៀបចំ​ឡើង​ដោយ​សភាពាណិជ្ជកម្ម​កម្ពុជា​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា កាលពី​ថ្ងៃ​អង្គារ​លោក គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​និយាយថា ខណៈ​បច្ចុប្បន្ន​មាន​មនុស្ស​ជាច្រើន​កំពុង​និយាយ​ពី​ក្តីបារម្ភ​ចំពោះ​ការបាត់បង់​ភាពអនុគ្រោះ​ពន្ធ EBA ពី​សហភាព​អឺរ៉ុប​នោះ​អ្វីៗ​នឹងមាន​ភាពល្អប្រសើរ​ឡើងវិញ​នៅពេល​ដែល​កម្ពុជា​អាចឈាន​ទៅ​សម្រេច​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន​។ ...

ហ៊ឹន ពិសី
https://bit.ly/2P0W1DN