ក្រុមហ៊ុន​ Mercedes ឈប់​នាំ​ចូល​រថយន្ត​មក​លក់​នៅ​កម្ពុជា​ ដោយ​សារ​រដ្ឋាភិបាល​ដាក់​ពន្ធ​នាំ​ចូល​ថ្មី

ក្រុមហ៊ុន​ ហុង​ហៀប (ខេមបូឌា​)​ ខូ អិល​ធីឌី [Hung Hiep (Cambodia) Co., Ltd.] ដែល​ជា​ ក្រុមហ៊ុន​លក់​រថយន្ត​ Mercedes-Benz ផ្តាច់​មុខ​នៅ​លើ​ទី​ផ្សារ​កម្ពុជា​បាន​ផ្អាក​ការ​នាំ​ចូល​តាំង​ពី​ខែ​មករាមក ដោយ​សារ​តែ​មាន​ពន្ធនាំ​ចូល​ថ្មី​ត្រូវ​បាន​ដាក់​ទៅ​លើ​រថយន្ត​ទំនើបៗ​ដែល​ត្រូវ​បាន​នាំ​ចូល​មក​លក់​លើ​ទីផ្សារ​កម្ពុជា​។ ក្រុម​ហ៊ុន​នាំ​ចូល​រថយន្ត​ទំនើប​ៗ​ដទៃ​ទៀត​​ដូច​ជា ក្រុម​ហ៊ុន​ Porsche Audi BMW ​និង​ក្រុម​ហ៊ុន​ Jaguar Land Rover បាន​ឲ្យ​ដឹង​ផងដែរថា ​តាំង​ពី​ដើមឆ្នាំមក​ ​បន្ទាប់ពី​មានសេចក្តីប្រកាស​​​សម្រាប់​មន្ត្រី​គយ​កាលពីខែ​ធ្នូឆ្នាំ​មុន ​អគ្គនា​យក​ដ្ឋានគយ​ និង​រដ្ឋាករ​នៃក្រសួងសេដ្ឋកិច្ច​និង​​ហិរញ្ញវត្ថុ​ ​បា​នដំឡើងពន្ធ២០ភាគរយ​លើ​រថយន្តទំនើប​ថ្មីៗ​ ដែលភាគ​ច្រើនត្រូវ​បា​ននាំ​ចូលពី​តំបន់​​អឺរ៉ុប។ …

George Styllis
http://www.cambodiadailykhmer.com/news/12937/