ថៃ​ឲ្យ​ពលករ​ខ្មែរ​វិល​ទៅ​វិញ​ខុស​ច្បាប់​មក​ចុះ​ចញ្ជី​នៅ​ច្រក​ចេញ​ចូល​តែ ១

ស្ថាន​ឯក​អគ្គ​រាជ​ទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ បាន​ជូន​ដំណឹង​មួយ​កាល​ពី​ចុង​សប្តាហ៍​មុន​ដោយ​ឲ្យ​ពលករ​កម្ពុជា​ទាំង​អស់​ដែល​កំពុង​ស្នាក់​នៅ​ធ្វើ​ការ​មិន​ស្រប​ច្បាប់​ក្នុង​ទឹក​ដី​ថៃ ត្រូវ​មក​ចុះ​បញ្ជី​នៅ​មជ្ឈ​មណ្ឌល​ច្រក​ចេញ​ចូល​តែ​មួយ នៅ​ក្នុង​ទឹក​ដី​ថៃ ខណៈ​អាជ្ញាធរ​យោធា​ថៃ​បាន​បញ្ជូន​ពលករ​ដែល​វិល​ទៅ​រក​ការងារ​នៅ​ថៃ​ខុស​ច្បាប់​មក​វិញ​ជា​ថ្មី​រាប់​ពាន់​នាក់​ជា​បន្ត​បន្ទាប់។ សេចក្តី​ជូន​ដំណឹង​នោះ​បាន​ឲ្យ​ដឹង​ថា ពលករ​កម្ពុជា​ទាំង​អស់​ដែល​កំពុង​ស្នាក់​នៅ​ធ្វើ​ការ​មិន​ស្រប​ច្បាប់​នៅ​ក្នុង ប្រទេស​ថៃ ត្រូវ​តែ​មក​ចុះ​បញ្ជី​នៅ​មជ្ឈ​មណ្ឌល​ច្រក​ចេញ​ចូល​តែ​មួយ​នៅ​តាម​បណ្តា​ខេត្ត​របស់ ថៃ ដែល​ពួក​គាត់​កំពុង​ស្នាក់​នៅ។ …

សែន ដាវីត
http://bit.ly/1ra2pYn