ជនរងគ្រោះដោយគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះកើនឡើង ៤០ ភាគរយ
អាជ្ញាធរមីនកម្ពុជាបានរាយការណ៍ថា ចំនួនអ្នកស្លាប់ និងរបួសបានកើនឡើងក្នុងឆ្នាំនេះជាង ៤០ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ របាយការណ៍របស់អាជ្ញាធរមីនកម្ពុជាដែលទទួលបានកាលពីម្សិលមិញបានបង្ហាញថា មានអ្នកស្លាប់ និងរបួសចំនួន ៧១ នាក់ ចាប់ពីខែមករាដល់ខែតុលា ដោយសារឧប្បត្តិហេតុគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ក្នុងនោះមានមនុស្សចំនួន ១១ នាក់បានស្លាប់ ៤៧ នាក់រងរបួស និង ១៣ នាក់ដាច់អវយវៈ។ របាយការណ៍បានបង្ហាញថា “បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនមានការកើនឡើង ៤២ ភាគរយនៃគ្រោះថ្នាក់” ដោយកត់សំគាល់ថា មានអ្នកស្លាប់ និងរបួសចំនួន ៥០ នាក់ចាប់ពីខែមករាដល់ខែតុលា ឆ្នាំ២០១៨។ …
មុំ គន្ធា
https://www.khmertimeskh.com/50668223/mine-uxo-casualties-up-40-percent/