រាជរដ្ឋាភិបាល៖ ប្រាក់ខែគ្រូបង្រៀននៅខែមេសា ឆ្នាំ២០១៧ នឹងឡើងដល់ជាង ៩៥ម៉ឺនរៀល
ប្រមុខរាជរដ្ឋាភិបាល បានប្រកាសថា ប្រាក់ខែគោលអប្បបរមារបស់គ្រូបង្រៀននៅខែមេសា ឆ្នាំ២០១៧ ខាងមុខនេះ នឹងឡើងដល់ជាង ៩៥ម៉ឺនរៀលក្នុងមួយខែ ដោយមិនទាន់បូកនូវប្រាក់អត្ថប្រយោជន៍ផ្សេងទៀតនៅឡើយ។ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសកលវិទ្យាល័យឯកទេសនៃកម្ពុជា នៅមជ្ឈមណ្ឌលកោះពេជ្រ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្ន ប្រាក់ខែគោលអប្បបរមារបស់គ្រូបង្រៀនមានចំនួន ៨០០,៥០០រៀល បូករួមនឹងប្រាក់អត្ថប្រយោជន៍ផ្សេងទៀត បានឡើងដល់ជាងមួយលានរៀល តែយ៉ាងណារាជរដ្ឋាភិបាលគ្រោងនឹងដំឡើងប្រាក់ខែគោលនៅដើមខែមករា ឆ្នាំ២០១៧ ដល់ ៨៥៣,៥០០រៀល ហើយនៅខែមេសា នឹងឡើងដល់ ៩៥៣,៥០០រៀល។ លោកបានថ្លែងបញ្ជាក់ថា៖ «ប្រាក់ខែគោលនៅឆ្នាំក្រោយនេះ គឺថា ប្រាក់ខែអប្បបរមាសម្រាប់គ្រូបង្រៀននៅឆ្នាំក្រោយនេះ នឹងឡើងដល់ជាង ៩០ម៉ឺនរៀល ដោយមិនទាន់បូកនូវអត្ថប្រយោជន៍ផ្សេងទៀត»។ …
ប៉ិច សុធារី
http://bit.ly/2dr1roo