យូណេស្កូថារដ្ឋមន្ត្រីព័ត៌មានសន្យាជួបមន្ត្រីខណ្ឌរឿងវ៉ៃអ្នកកាសែត
យោងតាមលោកស្រី Anne Lemaistre តំណាងអង្គការ យូណេស្កូ ប្រចាំ កម្ពុជា ដែលបានជួបជាមួយនឹងលោករដ្ឋមន្រ្តីក្រសួង ព័ត៌មាន កាលពីថ្ងៃសុក្រមុនអះអាងថា លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួង ព័ត៌មាន បានសន្យាថា នឹងជួបជាមួយនឹងលោក សុខ សម្បតិ្ត អភិបាល ខណ្ឌដូនពេញ ដើម្បីពិភាក្សាអំពីការតម្រង់គោលដៅមកលើអ្នកសារព័ត៌មាន ដោយសន្តិសុខដែលខណ្ឌជួល។ លោកស្រីប្រាប់ ភ្នំពេញ ប៉ុស្តិ៍ បន្ថែមថា លោករដ្ឋមន្រ្តីក៏ចង់ធ្វើការជាមួយនឹងអង្គការ យូណេស្កូ និងការិយាល័យសិទិ្ធមនុស្ស អង្គការសហប្រជាជាតិ ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាពអ្នកសារព័ត៌មាន ដោយលោកផ្តល់ទីស្តីការក្រសួងជាកន្លែងបណ្តុះបណ្តាល។ …
Kevin Ponniah និង មុំ គន្ធា
http://www.postkhmer.com/national/1-national-news/114601-2014-05-21-02-29-50