ក្រសួង​នានា​ពិភាក្សា​គ្នា​អំពី​សាលាឧទ្ធរណ៍​ថ្មី​ ​និង​កម្មវិធី​កែទម្រង់​ប្រព័ន្ធ​តុលាការ​នៅ​ទូ​ទាំង​ប្រទេស​

ក្រសួងយុត្តិធម៌​កំពុង​ដំណើរការ​រៀបចំ​ផែនការ​ពង្រីក​ប្រព័ន្ធ​សាលាឧទ្ធរណ៍​ ​នៅ​ទូ​ទាំង​ប្រទេស​ ​ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ពិភាក្សា​អន្តរក្រសួង​ដែល​បាន​ចាប់ផ្តើម​ ​កាលពី​ថ្ងៃ​ច័ន្ទ​ ​ដោយ​ផ្តោត​សំខាន់​ទៅ​លើ​កម្មវិធី​កែទម្រង់​ប្រព័ន្ធ​តុលាការ​។​

​កិច្ច​ពិភាក្សា​ដែល​គ្រោង​នឹង​បញ្ចប់​ក្នុងថ្ងៃនេះ​ ​ផ្តោត​សំខាន់​ទៅ​លើ​សេចក្តីព្រាងច្បាប់​មួយ​ដែល​មជ្ឈដ្ឋាន​នានា​រង​ចាំ​ជា​យូរ​មក​ហើយ​ ​និង​ជា​លក្ខខណ្ឌ​តម្រូវ​ឲ្យ​មាននៅ​ក្នុង​រដ្ឋធម្មនុញ្ញ​។​ ​គួរ​បញ្ជាក់​ថា​ ​សេចក្តីព្រាងច្បាប់​នេះ​ ​សំដៅ​ទៅ​លើ​ច្បាប់​ស្តី​អំពី​ការ​រៀបចំ​ប្រព័ន្ធ​តុលាការ​ ​ហើយ​កិច្ច​ពិភាក្សា​នេះ​ក៏​មាន​ប្រធានបទ​ទាក់ទង​នឹង​លទ្ធភាព​បង្កើត​តុលាការ​ពាណិជ្ជកម្ម​ ​និង​តុលាការ​ការងារ​ដាច់​ដោយឡែក​។​

លោក​ ​សំ​ ​ប្រជាមានិត​ ​ប្រធាន​ខុទ្ទកាល័យ​ក្រសួងយុត្តិធម៌​បាន​បដិសេធ​មិន​ផ្តល់​ច្បាប់​ថតចម្លង​នៃ​សេចក្តីព្រាងច្បាប់​នេះ​ ​ក៏​ប៉ុន្តែ​ ​លោក​បាន​ឲ្យ​ដឹង​ថា​ ​សេចក្តីព្រាងច្បាប់​នេះ​មាន​ប្រាំមួយ​ជំពូក​ ​និង​៩៤​មាត្រា​ ​ហើយ​ច្បាប់​នេះ​មាន​គោលបំណង​ “ ​ធានា​ឯករាជ​ភាព​របស់​តុលាការ​ ​សិទ្ធិ​ទទួល​បាន​ភាព​មិន​លម្អៀង​…​ធានា​នីតិវិធីតុលាការ​ ​និង​ការ​ផ្តន្ទាទោស​ដ៏​មាន​ប្រសិទ្ធភាព​ ​និង​លើកកម្ពស់​សេវា​សាធារណៈ​ឲ្យ​មាន​ប្រសិទ្ធភាព​”​។​ជំពូក​៤ ​ដែល​មាន​២០​មាត្រា​ ​មាន​ខ្លឹមសារ​ទាក់ទង​ទៅ​នឹង​ការ​បង្កើត​សាលាឧទ្ធរណ៍​ប្រាំ​ផ្សេង​ទៀត​ ​នៅ​ក្នុង​តំបន់​ផ្សេងៗ​គ្នា​ ​នៅ​ទូ​ទាំង​ប្រទេស​ ​នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​ ​ប្រជាមានិត​។​ …

ឃួន ណារីម
http://www.cambodiadailykhmer.com/news/9674/