ក្រសួងនៅតែមិនច្បាស់លាស់ជុំវិញអ្នកដែលចាំបាច់ត្រូវមានលិខិតអនុញ្ញាតបម្រើការងារ
ប្រហែលបីសប្ដាហ៍បន្ទាប់ពីក្រសួងមហាផ្ទៃ និងក្រសួងការងារបានប្រកាសបង្ក្រាបជនបរទេសដែលគ្មានលិខិងអនុញ្ញាតបម្រើការងារ នៅសប្ដាហ៍នេះមន្ត្រីអាចផ្ដល់ចម្លើយបានតិចតួចប៉ុណ្ណោះស្ដីពីវិធីដែលជនបរទេសអាចអនុវត្តតាមច្បាប់ការងាររបស់ប្រទេសកម្ពុជា។ យោងតាមច្បាប់ការងារឆ្នាំ១៩៩៧ ជនបរទេសទាំងអស់ដែលធ្វើការនៅក្នុងប្រទេសកម្ពុជា ត្រូវបានតម្រូវឲ្យមានលិខិតអនុញ្ញាតបម្រើការងារ ប៉ុន្តែច្បាប់នេះមិនត្រូវបានអនុវត្តរហូតមកទល់នឹងពេលថ្មីៗនេះ។ ច្បាប់នេះមិនមានចែងអំពីនិវត្តន៍ជន ឬជនបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែដែលទទួលបានប្រាក់ចំណូលពីបរទេសឡើយ។ …
គ្រិស ម៉ូល្លឺរ និង អ៊ួច សូនី
http://www.cambodiadailykhmer.com/news/21928/