ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ព្រមានចាត់ការអាជីវកម្មផ្គត់ផ្គង់ទឹកស្អាតគ្មានច្បាប់
ក្រសួងឧស្សាហកម្ម និងសិប្បកម្មបានព្រមានចាត់វិធានការលើអាជីវកម្មផ្គត់ផ្គង់ទឹកស្អាតទាំងអស់ដែលគ្មានច្បាប់អនុញ្ញាត និងអ្នកប្រើប្រាស់អាជ្ញាប័ណ្ណហួសសុពលភាព ខណៈក្រសួងកំពុងរៀបចំឲ្យមានច្បាប់ស្ដីពីការគ្រប់គ្រងការផ្គត់ផ្គត់ទឹកស្អាត ដើម្បីបែងចែកកាតព្វកិច្ចពីវិធានការគ្រប់គ្រង និងចែងពីទោសប្បញ្ញត្តិនានា។ នេះបើតាមមន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ការព្រមាននេះបានធ្វើឡើងកាលពីម្សិលមិញនៅក្នុងកម្មវិធីសន្និសីទ និងពិព័រណ៍ទឹកស្អាតលើកទី ៣ សម្រាប់ឆ្នាំ ២០១៩ ដើម្បីកៀរគរ និងផ្តល់ឱកាសដល់អ្នកពាក់ព័ន្ធក្នុងវិស័យទឹកស្អាតទាំងរដ្ឋ និងឯកជនឲ្យចូលរួមពិភាក្សាស្វែងរកវិធីសាស្ត្រថ្មីៗរួមគ្នា និងការគ្រប់គ្រងលើវិស័យផ្គត់ផ្គង់ទឹកស្អាតតាមរយៈសេវាកម្មប្រកបដោយគុណភាព និរន្តរភាព និងតម្លៃសមរម្យ។ …
សុទ្ធ គឹមសឿន
https://bit.ly/2NnC2NK