រដ្ឋមន្ត្រី៖ ​អាជីវកម្ម​រ៉ែ​ មិន​ត្រូវ​ប៉ះពាល់​សហគមន៍

លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​បាន​អំពាវនាវ​ក្រុមហ៊ុន​ធ្វើការ​អភិវឌ្ឍ​លើ​គម្រោង​ធនធាន​រ៉ែ​ធានា​កុំ​ឲ្យ​ប៉ះពាល់​ដល់​សហគមន៍ និង​បរិស្ថាន​។ ក្នុង​វេទិកា​អភិបាលកិច្ច​វិស័យ​និស្សារណៈកម្ម (EIGF) ​លើក​ទី​ ៨ ​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​កាលពី​ថ្ងៃ​សុក្រ លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​ថ្លែងថា វេទិកា​នេះ​បាន​បង្ហាញ​ពី​វឌ្ឍនភាព និង​ការចួលរួម​កិច្ចសហការ​ក្នុង​ស្មារតី​ស្ថាបនា​របស់​វិស័យ​ឯកជន និង​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ជំរុញ​ការអភិវឌ្ឍ​អាជីវកម្ម​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា​ប្រកប​ដោយ​ការទទួល​សុខ​ត្រូវ​។ ...

ធូ វិរៈ
https://bit.ly/35qlYSS