មន្ត្រី​ក្រសួង​បាន​បដិសេធ​របាយការណ៍​របស់​អង្គការក្រៅរដ្ឋាភិបាល​ស្តី​អំពី​បញ្ហា​អនាធិបតេយ្យ​ក្នុង​ទីក្រុង​

កាលពី​ថ្ងៃ​អង្គារ​ មន្ត្រី​រដ្ឋាភិបាល​មួយ​រូប​បាន​បដិសេធ​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​អំពាវនាវ​ ពី​សំណាក់​អង្គការក្រៅរដ្ឋាភិបាល​ចំនួន​ពីរ​ ទៅ​លើ​វិធានការ​ជួយ​ដល់​ប្រជាជន​រស់នៅ​ក្នុង​តំបន់​អនាធិបតេយ្យ​នៃ​ទីក្រុង​ ភ្នំពេញ​ ខណៈ​ពេល​ដែល​អង្គការ​ទាំងនេះ​បាន​លើក​ឡើង​ពី​ប្រព័ន្ធ​ផ្តល់​ ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​មិន​ច្បាស់លាស់​ ដែល​ជាដើម​ហេតុ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅ​លើ​សហ​គម​ន៏​ក្រីក្រ​។​ ​នៅ​ក្នុង​របាយការណ៍​រួម​មួយ​ក្រោម​ប្រធានបទ​៖​ “​ការ​មិន​រាប់​បញ្ចូល​ សហគមន៍​ក្រីក្រ​នៅ​ជាយក្រុង​ចេញពី​ការ​ចុះបញ្ជី​ដីធ្លី​តាម​ប្រ​ព​ន្ធ័​នៅ​ ទីក្រុង​ភ្នំពេញ​”​ អង្គការ​ ទស្សនៈ​ពិភពលោក​ (World​ Vision)​ និង​វេទិកា​អង្គការ​មិនមែន​រដ្ឋាភិបាល​ (NGO​ Forum)​ បាន​ស្វែងរក​ការ​បំភ្លឺ​ជុំវិញ​បញ្ហា​ប្រព័ន្ធ​ប័ណ្ណកម្មសិទ្ធិ​ ដែល​ធ្វើ​ឱ្យ​ប្រជាជន​រស់នៅ​ក្នុង​តំបន់​អនាធិបតេយ្យ​នៅ​ទីក្រុង​គ្មាន​ ទីលំនៅ​។​ …​

ឃួន ណារិម
https://www.cambodiadaily.com/news/ministry-official-rejects-ngo-report-on-citys-slums-81606/