មន្ត្រីក្រសួងបានបដិសេធរបាយការណ៍របស់អង្គការក្រៅរដ្ឋាភិបាលស្តីអំពីបញ្ហាអនាធិបតេយ្យក្នុងទីក្រុង
កាលពីថ្ងៃអង្គារ មន្ត្រីរដ្ឋាភិបាលមួយរូបបានបដិសេធឆ្លើយតបទៅនឹងសេចក្តីអំពាវនាវ ពីសំណាក់អង្គការក្រៅរដ្ឋាភិបាលចំនួនពីរ ទៅលើវិធានការជួយដល់ប្រជាជនរស់នៅក្នុងតំបន់អនាធិបតេយ្យនៃទីក្រុង ភ្នំពេញ ខណៈពេលដែលអង្គការទាំងនេះបានលើកឡើងពីប្រព័ន្ធផ្តល់ ប័ណ្ណកម្មសិទ្ធិដីធ្លីមិនច្បាស់លាស់ ដែលជាដើមហេតុប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើសហគមន៏ក្រីក្រ។ នៅក្នុងរបាយការណ៍រួមមួយក្រោមប្រធានបទ៖ “ការមិនរាប់បញ្ចូល សហគមន៍ក្រីក្រនៅជាយក្រុងចេញពីការចុះបញ្ជីដីធ្លីតាមប្រពន្ធ័នៅ ទីក្រុងភ្នំពេញ” អង្គការ ទស្សនៈពិភពលោក (World Vision) និងវេទិកាអង្គការមិនមែនរដ្ឋាភិបាល (NGO Forum) បានស្វែងរកការបំភ្លឺជុំវិញបញ្ហាប្រព័ន្ធប័ណ្ណកម្មសិទ្ធិ ដែលធ្វើឱ្យប្រជាជនរស់នៅក្នុងតំបន់អនាធិបតេយ្យនៅទីក្រុងគ្មាន ទីលំនៅ។ …
ឃួន ណារិម
https://www.cambodiadaily.com/news/ministry-official-rejects-ngo-report-on-citys-slums-81606/