ក្រសួងកសិកម្ម​ឲ្យ​ក្រុមហ៊ុន Lim Royal Joint Stock ​កែច្នៃ​ឈើ

រដ្ឋមន្ត្រី​ក្រសួង​កសិកម្មរុក្ខា​ប្រមាញ់និង​នេសាទបាន​ចេញ​សេចក្ដី​ប្រកាស​ស្ដីពី​ការ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន Lim Royal Joint Stock Company Limitedបង្កើត​រោង​ម៉ាស៊ីន​កែច្នៃ​ឈើ និង​ផលិត​គ្រឿង​សង្ហារិម​ជា​បណ្ដោះអាសន្ន​មួយ​កន្លែង​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិ​ត្រពាំងស្រែ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះលើ​ផ្ទៃដី​ទំហំ៨​ហិកតារដោយ​មាន​រយៈពេល​១​ឆ្នាំខណៈ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន គ្រោង​នឹង​ពិភាក្សា​ជាមួយ​ក្រសួង​កសិកម្ម លើ​ការ​មិន​អនុញ្ញាត​ឲ្យ​មាន​អាជីវកម្ម​ឈើ​នៅ​ក្នុង​តំបន់​ដី​សម្បទាន។​ 

យោង​ទៅ​តាម​សេចក្តី​ប្រកាស​របស់​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ ដែល​បាន​ចុះ​ហត្ថលេខា​នៅ​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១៧ បាន​ឲ្យ​ដឹង​ថា អនុញ្ញាត​ឲ្យ​ក្រុមហ៊ុនLim Royal Joint Stock Company Limitedបង្កើត​រោង​ម៉ាស៊ីន​កែច្នៃ​ឈើនិង​ផលិត​គ្រឿង​សង្ហារិម​ជា​បណ្ដោះអាសន្ន​មួយ​កន្លែង​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិ​ត្រពាំង​ស្រែឃុំ​២​ធ្នូស្រុក​ស្នួលខេត្ត​ក្រចេះលើ​ផ្ទៃដី​ទំហំ៨​ហិកតារ។…

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2kIT2kF