ក្រសួងអប់រំកំពុងនាំសាលារដ្ឋទៅក្នុងសម័យឌីជីថល
ក្រសួងអប់រំ យុវជន និងកីឡា កំពុងតែនាំសាលារដ្ឋចូលទៅក្នុងសម័យឌីជីថល ជាមួយនឹងគម្រោងបច្ចេកវិទ្យាថ្មី។ គម្រោងរយៈពេល ៥ ឆ្នាំតម្លៃ ១,៣ លានដុល្លារដែលអភិវឌ្ឍ និងផ្តល់មូលនិធិដោយក្រុមហ៊ុន Cellcard នេះនឹងដំឡើងមជ្ឈមណ្ឌលធនធាននៃបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ ក្នុងសាលាមធ្យមសិក្សាចំនួន ៣៣៤ កន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា។ មជ្ឈមណ្ឌលទាំងនេះនីមួយៗនឹងបំពាក់ជាមួយនឹងប្រព័ន្ធអ៊ីនធឺណិត និងកុំព្យូទ័រចំនួន ៣ ដែលមានទំព័រឌីជីថលភ្ជាប់នឹងប្រព័ន្ធទូរស័ព្ទចល័តដែលផ្ទុកដោយឯកសារកម្មវិធីសិក្សា វិដេអូបង្រៀនរាប់រយឃ្លីបវេទិកាទំនាក់ទំនងរបស់សិស្សការកម្សាន្តថ្មីៗ និងហ្គេមអប់រំបែប Candy Crush។ …
Laignee Barron
http://www.postkhmer.com/national/1-national-news/113986-2014-05-07-03-30-06