ក្រសួងមហាផ្ទៃ សាកសួរតំណាងសហជីពជុំវិញតួនាទីក្នុងការតវ៉ាទាមទារប្រាក់ឈ្នួលអប្បបរមា១៦០ដុល្លារ
ក្រសួងមហាផ្ទៃបានកោះហៅតំណាងសហជីពចំនួនប្រាំមួយនាក់ដើម្បីសាកសួ បន្ទាប់ពីមានពាក្យបណ្តឹងមួយពីលោក ចាក លី (Jack Liu) អគ្គនាយករបស់ក្រុមហ៊ុនថៃណាន (កម្ពុជា) (Tainan Enterprise(Cambodia) Co.Ltd, ដោយចោទថា ពួកគេបានញុះញង់ឲ្យមានអំពើហិង្សា នៅក្នុងរោងចក្រកាត់ដេររបស់លោកនៅក្នុងខេត្តកណ្តាលកាលពីខែចុងខែធ្នូ។ លិខិតមួយច្បាប់ចុះកាលពីថ្ងៃព្រហស្បតិ៍ចុះហត្ថលេខាដោយលោក អ៊ិន បូរ៉ា ប្រធាននាយកដ្ឋានព្រហ្មទណ្ឌរបស់ក្រសួងមហា ផ្ទៃ បានកោះហៅឈ្មោះ ខែម ណាតឈឹម និមល និង ឈ្មោះ ង៉ែត មុនីរ័ត្ន ពីស័ម្ពន្ធសហជីពកម្មករកម្ពុជា ហៅកាត់ថា CATU ទៅសាកសួរនៅថ្ងៃនេះ។លិខិតនេះក៏បានបង្គាប់ផងដែរឲ្យសមាជិកសហជីពចំនួនបីរូបទៀត ឈ្មោះ កុល ខឿន អ៊ុក ខេន និងឈ្មោះ សែម កុសល មកបង្ហាញខ្លួនដើម្បីសាកសួរនៅថ្ងៃពុធនេះ។ …