ក្រសួងមហាផ្ទៃ​ ​សាកសួរ​តំណាង​សហជីព​ជុំវិញ​តួនាទី​ក្នុង​ការ​តវ៉ា​ទាមទារ​ប្រាក់​ឈ្នួល​អប្បបរមា​១៦០​ដុល្លារ​

​ក្រសួងមហាផ្ទៃ​បាន​កោះហៅ​តំណាង​សហជីព​ចំនួន​ប្រាំមួយ​នាក់​ដើម្បី​សាកសួ​ ​បន្ទាប់​ពី​មាន​ពាក្យបណ្តឹង​មួយ​ពី​លោក​ ​ចាក​ ​លី​ (Jack Liu) ​អគ្គនាយក​របស់​ក្រុមហ៊ុន​ថៃ​ណា​ន​ (​កម្ពុជា​) (Tainan  Enterprise(Cambodia)​  Co.Ltd, ​ដោយ​ចោទ​ថា​ ​ពួក​គេ​បាន​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា​ ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​របស់​លោក​នៅ​ក្នុង​ខេត្តកណ្តាល​កាលពី​ខែ​ចុងខែ​ធ្នូ​។​ ​លិខិត​មួយ​ច្បាប់​ចុះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ចុះហត្ថលេខា​ដោយ​លោក​ ​អ៊ិ​ន​ ​បូ​រ៉ា​ ​ប្រធាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ​របស់​ក្រសួង​មហា​ ​ផ្ទៃ​ ​បាន​កោះហៅ​ឈ្មោះ​ ​ខែ​ម​ ​ណាត​ឈឹ​ម​ ​និមល​ ​និង​ ​ឈ្មោះ​ ​ង៉ែត​ ​មុនី​រ័​ត្ន​ ​ពី​ស័​ម្ព​ន្ធ​សហជីព​កម្មករ​កម្ពុជា​ ​ហៅ​កាត់​ថា​ CATU ​ទៅ​សាកសួរ​នៅ​ថ្ងៃនេះ​។​លិខិត​នេះ​ក៏​បាន​បង្គាប់​ផង​ដែរ​ឲ្យ​សមាជិក​សហជីព​ចំនួន​បី​រូប​ទៀត​ ​ឈ្មោះ​ ​កុ​ល​ ​ខឿន​ ​អ៊ុ​ក​ ​ខេន​ ​និង​ឈ្មោះ​ ​សែ​ម​ ​កុសល​ ​មក​បង្ហាញខ្លួន​ដើម្បី​សាកសួរ​នៅ​ថ្ងៃ​ពុធ​នេះ​។​ ...

អូន ភាព
http://www.cambodiadailykhmer.com/news/9882/