កម្ពុជា ​បដិសេធ​ការ​នាំ​ជ្រូក​ពី​វៀតណាម​

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​កម្ពុជា​​បាន​បដិសេធ​សំណើ​សុំ​នាំ​ជ្រូក​ចូល​ពី​ប្រទេស ​វៀតណាម ​របស់​ក្រុមហ៊ុន​ CP Vietnam ខណៈ​ប្រទេស ​វៀតណាម ​កំពុង​ប្រឈម​នឹង​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ដែល​កំពុង​ផ្ទុះ​ខ្លាំង។ លោក តាន់ ផាន់ណារ៉ា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​​ និង​ផលិតកម្ម​សត្វ បាន​ឲ្យ​ដឹង​ថា​ ក្នុង​ជំនួប​កាល​ពី​ថ្ងៃ​ចន្ទ ទី ​២៤​ តំណាង​ក្រុមហ៊ុន​ស៊ីភី​វៀតណាម ​បាន​ស្នើ​ទៅ លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដោយ​សុំ​អនុញ្ញាត​នាំ​​ជ្រូក​ពី​វៀតណាម​មក​កម្ពុជា ប៉ុន្តែ​លោក​រដ្ឋមន្ត្រី បាន​បដិសេធ​សំណើ​នេះ ព្រោះ​ស្ថានភាព​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​កំពុង​ផ្ទុះ​ខ្លាំង​នៅ​វៀតណាម។ …

ធូ វិរៈ
https://bit.ly/2YbPpoJ