ក្រសួងមហាផ្ទៃក្តៅក្រហាយចំពោះជំនួយរបស់អូស្ត្រាលីផ្តល់ដល់កម្ពុជា
រហូតមកទល់ពេលនេះប្រទេសអូស្ត្រាលី បានផ្តល់ជំនួយជាប្រាក់ជាង៣,៥លានដុល្លារដល់កម្ពុជារួចហើយជាផ្នែកនៃកិច្ចព្រមព្រៀង ដែលជាថ្នូរនឹងការអនុញ្ញាតឲ្យជនភៀសខ្លួនដែលអូស្រា្តលីមិនទទួលយកអាចតាំងលំនៅថ្មីនៅទីនេះបាន ប៉ុន្តែ អ្នកនាំពាក្យក្រសួងមហាផ្ទៃមានការក្តៅក្រហាយយ៉ាងខ្លាំងដោយហេតុថា ប្រាក់នេះត្រូវបានផ្តល់មកឲ្យ កម្ពុជាតាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍ មិនមែនផ្តល់ទៅឲ្យរដ្ឋាភិបាលដោយផ្ទាល់នោះ។
ស្ថានទូតអូស្ត្រាលីបានបញ្ជាក់កាលពីម្សិល មិញថា ខ្លួនបានចាប់ផ្តើមចំណាយប្រាក់ដែល ជាផ្នែកនៃប្រាក់ចំនួន៤០លានដុល្លារអូស្ត្រាលី (២៩,១៦លានដុល្លារ) ដែលលោកស្រី ជូលី ប៊ីសប (Julie Bishop) រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលីបានសន្យាផ្តល់សម្រាប់រយៈពេល៤ឆ្នាំជាថ្នូរនឹងការឲ្យរដ្ឋាភិបាលក្រុងភ្នំពេញទទួលយកជនភៀសខ្លួនដែលបច្ចុប្បន្នរដ្ឋាភិបាលក្រុងកង់បេរ៉ាឃុំខ្លួននៅលើប្រទេសណូរ៉ូ ជាប្រទេសដែនកោះស្ថិតនៅកណ្តាលមហាសមុទ្រប៉ាស៊ីហ្វិក។ …
ម៉ាតត៍ ប្លូមប៊ឺហ្គ
http://www.cambodiadailykhmer.com/news/28951/