ស្ថានភាពគុណភាពខ្យល់ បាននិងកំពុងវិលមករកភាពល្អប្រសើរឡើងវិញ
យោងតាមលទ្ធផលការអង្កេតតាមដានគុណភាពខ្យល់ពីស្ថានីយត្រួតពិនិត្យគុណភាពខ្យល់តាមរាជធានី-ខេត្តទូទាំងប្រទេសកម្ពុជាបង្ហាញថា ស្ថានភាពគុណភាពខ្យល់បាននិងកំពុងវិលមករកភាពល្អប្រសើរឡើងវិញហើយដែលកំហាប់ប៉ារ៉ាម៉ែត្រភាគល្អិតនិចល PM 10 និង PM 2.5 បានធ្លាក់ចុះមកក្នុងរង្វង់ស្តង់ដា ៥០ ជាខ្យល់ល្អឡើងវិញ។ នេះបើតាមលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន។ លោក នេត្រ ភក្ត្រា ថ្លែងកាលពីម្សិលមិញថា ក្រុមមន្ត្រីជំនាញផ្នែកគុណភាពខ្យល់ ក្រសួងបរិស្ថាន នៅតែបន្តតាមដានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់បំផុត ហើយប្រសិនបើមានការវិវឌ្ឍថ្មីៗយ៉ាងណាក្រសួងនឹងជូនដំណឹងជូនដល់ប្រជាពលរដ្ឋបានជ្រាប។ …
វ៉ន ដារ៉ា
https://bit.ly/36bRK5Y