ក្រសួង​​​ការ​​​បរទេស​​​ថា បាន​​​ប្រឹង​​​ប្រែង​​​ជួយ​​​បញ្ឈប់​​​ការ​​​រំលោភ​​​បំពាន​​​លើ​​​ស្ត្រី​​​

កាលពី​​​ថ្ងៃ​​​សុក្រ​​​ ក្រសួង​​​ការ​​​បរទេស​​​បាន​​​ការ​​​ពារ​​​ស្ថាន​​​ទូត​និង​​​ស្ថាន​​​កុងស៊ុល​​​ខ្មែរ​​​នៅ​​​ប្រទេស​​​ចិន​​​ ដែល​​​ត្រូវ​​​គេ​​​ចោទ​​​ថា ​​​មិន​​​បាន​យក​​​ចិត្ត​​​ទុក​​​​​​ចំពោះ​​​ស្ត្រី​​​ខ្មែរ​​​ ដែល​​​កំពុង​​​រង​គ្រោះ​នៅ​​​ទី​​​នោះ​​​ និង​បាន​​​និយាយ​​​ថា ខ្លួន​​​បាន​​​ខិត​​​ខំ​​​ជួយ​​​ទប់​​​ស្កាត់​​​​​​មិន​ឲ្យ​មាន​ស្ត្រី​​​​​ខ្មែរ​​​ត្រូវ​​​គេ​​​លក់​​​ទៅ​​​​​ឲ្យ​​​ផ្ទះ​​​បន​​​ ឬ​​​ការ​​​រៀប​​​ការ​​​ដោយ​​​បង្ខំ។ ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​មួយ ​​​ក្រសួង​​​នេះ​​​បាន​​​ឆ្លើយ​​​តប​​​ទៅ​​​នឹង​​​ការ​​​អះ​​​អាង​​​ពី​​​សំណាក់​​​អង្គ​​​ការ​​​សិទ្ធិ​​​មនុស្ស​​​ និង​​​ជន​​​រងគ្រោះ​​​ ដែល​​​លើក​​​ឡើង​​​ថា ស្ថាន​​​ទូត​​​នៅ​​​ទី​​​ក្រុង​​​ប៉េកាំង និង​​​ស្ថាន​​​កុងស៊ុល​​​​​​ក្នុង​​​ប្រទេស​ចិន មិន​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​ជួយ​​​ស្ត្រី​​​ខ្មែរ​​​ ដែល​​​បាន​​​រត់​​​គេច​​​ចេញ​​​ពី​​​​​​ស្ថាន​​​ភាព​​​រំលោភ​​​បំពាន​​​ បន្ទាប់​​​ពី​​​ត្រូវ​​​បាន​​​លក់ និង​​​បង្ខំ​​​ឲ្យ​​​រៀប​​​ការ​​​ដោយ​​​មេខ្យល់​​​​​​ដែល​​​បាន​​​សន្យា​​​ថា នឹង​​​រក​​​ប្តី អ្នក​​​មាន​​​ ឬ​​​ការ​​​ងារ​​​មាន​​​ប្រាក់​​​ខែ​​​ខ្ពស់​​​។ …

គុច ណារ៉េន
http://www.cambodiadailykhmer.com/news/18088/