ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកំណត់តម្លៃសំបុត្រចូលទស្សនាសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង
បើទោះជាជនបរទេសបានបង់ថ្លៃចូលទស្សនាសារមន្ទីរទួលស្លែងក្នុងរាជធានីភ្នំពេញជាយូរមកហើយក៏ដោយ ក៏ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានប្រកាសថា ថ្លៃចូលទស្សនាពន្ធនាគារខ្មែរក្រហមដ៏ឃោរឃៅដោយមិនគិតថ្លៃ ត្រូវបានបញ្ចប់ហើយ ហើយពេលនេះនឹងត្រូវបង់៣ដុល្លារ។ យោងតាមប្រកាសមួយចុះថ្ងៃទី១០ ខែមិថុនា និងចុះហត្ថលេខាដោយលោកស្រី ភឿង សកណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានឲ្យដឹងថា “ជនបរទេសចាប់ពីអាយុ១៨ឆ្នាំឡើងទៅត្រូវតែទិញសំបុត្រចូលទស្សនាមានតម្លៃ៣ដុល្លារសម្រាប់មនុស្សម្នាក់” ចាប់ពីថ្ងៃទី១ខែសីហាតទៅ។ ប្រកាសនេះមានខ្លឹមសារថា អ្នកស្រាវជ្រាវ សិស្សនិស្សិតនិងគណៈប្រតិភូបរទេសរួមទាំងជនជាតិខ្មែរផងដែរនឹងត្រូវលើកលែង។ …
គុច ណារ៉េន
http://www.cambodiadailykhmer.com/news/16539/