រដ្ឋាភិបាល​សម្រេច​ឲ្យ​ក្រុមហ៊ុន​ចាស់​ប្រមូល​ភាស៊ី​នៅ​ផ្សារ​ បានលុង​ឡើង​វិញ

រដ្ឋាភិបាល​សម្រេច​ប្រគល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ធ្វើការ​ប្រមូល​ភាស៊ី​នៅ​ផ្សារ​បានលុង​ ខេត្ត​រតនគិរី​ ឡើង​វិញ​ក្រោយ​ពី​ផ្សារ​មួយ​នេះ​មាន​ជម្លោះ​ជាមួយ​អាជ្ញាធរ​ក្រុង​បានលុង​ និង​ក្រុមហ៊ុន​រឿង​ផលប្រយោជន៍​គ្រប់គ្រង​ភាស៊ី​ផ្សារ។

យោង​តាម​លិខិត​របស់​ឧបនាយក​រដ្ឋមន្រ្តី​ និង​រដ្ឋមន្រ្តី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ព្រឹទ្ធសភា​ និង​អធិការកិច្ច​លោកស្រី ម៉ែន សំអន បាន​សម្រេច​ផ្តល់​កន្លែង​ផ្ញើ​កង់​ម៉ូតូ​រថយន្ត​ និង​ សិទ្ធិ​ប្រមូល​ភាស៊ី​ក្នុង​ និង​ក្រៅ​បរិវេណ​ផ្សារ​ បានលុង ​ជូន​ក្រុមហ៊ុន​ ហេងដារា ​របស់​លោក សា លាង វិញ​ស្រប​ទៅ​តាម​កិច្ចសន្យា​ និង ​សៀវភៅ​បន្ទុក​ដែល​បាន​អនុវត្ត​តាំងពី​ឆ្នាំ​ ២០០៨ មក​ក្រោយពី​មាន​បណ្តឹង​ពី​ឈ្មោះ សា លាង ជា​អ្នក​វិនិយោគទុន​ប្តឹង​លោក អ៊ុក សំអុល អភិបាល​ក្រុង​បានលុង​ថា​ បាន​បំពាន​សិទ្ធិ​វិនិយោគ​ និង​បណ្តឹង​របស់​អាជីវករ​​ ២១៣ ​នាក់​។ …

សែន ដាវីត
http://bit.ly/1XRwaht