ក្រសួងមហាផ្ទៃអញ្ជើញលោក រ៉ុង ឈុន ទៅពិភាក្សាការងាររបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ហៅកាត់ថា CITA បានមានប្រសាសន៍កាលពីថ្ងៃសុក្រថា លោកមានអារម្មណ៍ថា ចលនាគ្រូបង្រៀនរបស់លោកកំពុងរងការគំរាមកំហែង បន្ទាប់ពីលោកទទួលបានលិខិតអញ្ជើញពីក្រសួងមហាផ្ទៃ ហៅឲ្យលោកទៅពន្យល់ពីការងាររបស់លោកនៅថ្ងៃច័ន្ទ។ លិខិតអញ្ជើញដែលចុះកាលបរិច្ឆេទថ្ងៃព្រហស្បតិ៍និងចុះហត្ថលេខាដោយលោក មាស សារឹម អគ្គនាយករងនៃអគ្គនាយដ្ឋានក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា គោលបំណងនៃជំនួបនេះគឺដើម្បី “ ពិភាក្សាការងារ” របស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលបានជាប់ពាក់ព័ន្ធក្នុងសកម្មភាពតវ៉ានៅខែនេះ ធ្វើឡើងដោយក្រុមគ្រូបង្រៀនដែលទាមទារដំឡើងប្រាក់ខែ។ …
គុជ ណារ៉ែន
http://www.cambodiadailykhmer.com/news/9600/