ក្រសួង រំឭក​ពី​សុវត្ថិភាព​អ្នក​ដំណើរ និង​ស្ត្រី​ មាន​ផ្ទៃពោះ ពីជំងឺ ​Zika ផ្ទុះជា​ថ្មី​នៅសង្ហបុរី

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយគិតត្រឹមថ្ងៃទី៣០ ខែសីហា វីរុស Zika ត្រូវបានរកឃើញកើនឡើងរហូតដល់ ៨២ករណី បន្ទាប់ពីការរាលដាលថ្មីចំនួន ២៦ករណី នៅក្នុងប្រទេសសិង្ហបុរី ដែលនាំឲ្យសហរដ្ឋអាមេរិក ប្រកាសអាសន្នដល់ប្រជាពលរដ្ឋរបស់ខ្លួន ពិសេសស្ត្រីមានផ្ទៃពោះ ចៀសវាងធ្វើដំណើរទៅកាន់ប្រទេសនោះ។ ចំណែកប្រទេសអូស្ត្រាលី តៃវ៉ាន់ និងកូរ៉េខាងត្បូង ក៏បានប្រកាសនូវការណែនាំដល់ពលរដ្ឋខ្លួនជាបន្តបន្ទាប់ផងដែរ។ យ៉ាងនេះក្តី រដ្ឋាភិបាលសិង្ហបុរី ក៏បានចេញសេចក្តីណែនាំឲ្យស្ត្រីមានផ្ទៃពោះ ទទួលសេវាពិនិត្យរកវីរុស Zika ដោយឥតគិតថ្លៃ បើសិនជាពួកគេមានរោគសញ្ញា ឬសង្ស័យឆ្លងមេរោគនេះ។ …

តាំង វីដា
http://bit.ly/2bUtYmF