តើ​ក្រសួង​ដែនដី​មាន​ចំណាត់ការ​រដ្ឋបាល ​ចំពោះ​ម្ចាស់​គម្រោង​​​អចលនទ្រព្យ​ដែល​ជាប់​គាំង​?

ជាមួយ​នឹង​ល្បឿន​នៃ​ការ​រីកចម្រើន​លូតលាស់​យ៉ាង​គំហុក​របស់​វិស័យ​សំណង់​ដែល​សំឡេង​នៃ​ការ​សាងសង់​ស្ទើរតែ​លាន់​កងរំពង​គ្រប់​ទីកន្លែង​ឥត​ស្រាកស្រាន្ត​ពាសពេញ​រាជធានី​ភ្នំពេញ​។

ទន្ទឹម​គ្នា​នោះ​ដែរ​ការ​ចេញ​ប្រកាស​ផ្សាយ​ដំណឹង​ពី​សំណង់​អគារ​ថ្មីៗ​មាន​ចេញ​ស្ទើរ​តែ​រាល់​សប្តាហ៍​ហើយ​នៅ​តែ​មាន​​សំណួរ​ជាច្រើន​លើក​ទ្បើង​ថា​តើ​នឹង​ចាត់ការ​យ៉ាង​ដូចម្តេច​ចំពោះ​គម្រោង​ទាំងឡាយ​ដែល​ត្រូវ​បាន​ផ្អាក​ដែល​មាន​ដូចជា​គម្រោង​ដ៏ធំ​ស្កឹមស្កៃ​គឺ​គ្រោង​ឆ្អឹង​អគារ Golden Tower 42 នៅ​កែង​មហាវិថី​ព្រះសីហនុ និង​មហាវិថី​ព្រះមុនីវង្ស​មាន​តម្លៃ​រហូត​ដល់ ២៤០ ​លាន​ដុល្លារ​អាមេរិក​គម្រោង Booyoung Town ដែល​មាន​តម្លៃ ១១០០ ​លាន​​ដុល្លារ និង​គម្រោង River Star ដែល​មាន​តម្លៃ​រហូត​ទៅ​ដល់ ៣០០ ​លាន​ដុល្លារ​តាម​បណ្តោយ​ផ្លូវ​ទន្លេ​បាសាក់​ស្ថិត​ក្នុង​ខណ្ឌ​ចំការមន​។ ...

ស៊ីវ ម៉េង
http://bit.ly/1O9nb5Z