ក្រសួងអប់រំចាប់ផ្តើមធ្វើយុទ្ធនាការលើកកម្ពស់ស្តង់ដាសាលារៀនគំរូតាមរយៈការអប់រំឌីជីថល
ក្រសួងអប់រំ យុវជននិងកីឡា ចាប់ផ្ដើមធ្វើយុទ្ធនាការ លើកកម្ពស់ស្តង់ដាសាលារៀនគំរូតាមរយៈការអប់រំឌីជីថលសម្រាប់សិស្សនៅតាមគ្រឹះស្ថានមធ្យមសិក្សាគោលដៅមួយចំនួនក្នុងរាជធានីភ្នំពេញ និងគ្រោងពង្រីកនៅតាមបណ្តាខេត្តផ្សេងទៀត ដើម្បីលើកកម្ពស់លទ្ធផលនៃការសិក្សារបស់សិស្សឱ្យបានល្អប្រសើរ។ យុទ្ធនាការនេះ បានចុះធ្វើការផ្សព្វផ្សាយនៅវិទ្យាល័យហ៊ុនសែនបុរី ១០០ ខ្នង កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមការដឹកនាំដោយលោក អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ រួមទាំងមានការចូលរួមពីក្រុមការងារនៃមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ។ …
ជា សុខនី
https://www.postkhmer.com/national/2024-2-22-1739-258630