កម្ពុជា​អាច​រង​ការ​កេងប្រវ័ញ្ច​ពី​ក្រុម​ជនល្មើស​លាង​លុយ​កខ្វក់

ទីភ្នាក់ងារ​​លាង​សម្អាត​ប្រាក់​របស់​កម្ពុជា​មិន​អាច​ស៊ើបអង្កេត ឬ​ដាក់​ទណ្ឌកម្ម​​​លើ​ស្ថាប័ន​ហិរញ្ញវត្ថុ​ដែល​រំលោភ​ច្បាប់​បាន​ទេ​ជា​ហេតុ​ធ្វើ​ឲ្យ​កម្ពុជា​អាច​នឹង​រង​ការ​កេង​ប្រវ័ញ្ច​ដោយ​​ក្រុម​ជន​ល្មើស​លាង​លុយ​កខ្វក់​។ ​នេះ​បើ​យោង​តាម​​មន្រ្តី​ជាន់ខ្ពស់​ក្នុង​អង្គភាព​ព័ត៌មាន​ហិរញ្ញវត្ថុ​។

ក្រុម​ការងារ​​​​​​ចំណាត់ការ​ហិរញ្ញវត្ថុ (FATF) ជា​ស្ថាប័ន​​​​​ប្រឆាំង​ការ​លាង​លុយ​កខ្វក់ និង​ប្រឆាំង​ហិរញ្ញវត្ថុ​ភេរវកម្ម​អន្តរជាតិ​បាន​បញ្ឈប់​ការ​ឃ្លាំ​មើល​លើ​ប្រទេស​កម្ពុជា​នៅ​ខែ​កុម្ភៈ​បើ​ទោះបី​ជា​អង្គភាព​ព័ត៌មាន​ហិរញ្ញវត្ថុ​ (CAFIU) ​ជា​ទីភ្នាក់ងារ​ដែល​ទទួល​បន្ទុក​ស៊ើបអង្កេត និង​កាត់ទោស​លើ​បទល្មើស​ហិរញ្ញវត្ថុ​មាន​បុគ្គលិក និង​មាន​ធនធាន​មិន​គ្រប់​គ្រាន់​​ក៏ដោយ​ដូច្នេះ​ស្ថាប័ន​​នេះ​មិន​បាន​ស៊ើបអង្កេត​ស្ថាប័ន​ហិរញ្ញវត្ថុ​ណា​មួយ​ទេ​ចាប់​តាំងពី​ស្ថាប័ន​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ២០០៨។ …

 

Daniel Pye
http://bit.ly/1NffYB6