ក្រសួងធម្មការបើកមហាសន្និបាតពង្រឹងវិន័យរបស់ព្រះសង្ឃ
ក្រសួងធម្មការ និងសាសនាកាលពីម្សិលមិញបានបើកមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសដើម្បីពង្រឹងព្រះសង្ឃឱ្យអនុវត្តទៅតាមវិន័យព្រះសង្ឃ និងជំរុញឱ្យមានការលើកម្ពស់វិស័យសាសនាខណៈកន្លងមកមានមន្ត្រីសង្ឃមួយចំនួនបានប្រព្រឹត្តខុសទៅនឹងបញ្ញត្តិរបស់ព្រះពុទ្ធអង្គដែលនាំឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វប្បធម៌ និងសាសនាជាតិ។
ការពង្រឹងនេះធ្វើឡើងនៅក្នុងកម្មវិធីបើកអនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី ២៤ នៅសាលមហោស្រពចតុមុខដែលមានមន្ត្រីសង្ឃ និងដូនជីប្រមាណ ៨៥០ អង្គ/នាក់ចូលរួមដើម្បីបូកសរុប និងវាយតម្លៃលើលទ្ធផលនៃការអនុវត្តសង្ឃប្រកាសរបស់អនុសំវច្ឆរៈមន្ត្រីសង្ឃកាលពីឆ្នាំកន្លងទៅ និងលើកទិសដៅសម្រាប់អនុវត្តនាឆ្នាំបន្តទៀត។ …
ឡាយ សាមាន
http://bit.ly/1OwRjJC