ព្រះ​​​សង្ឃ​​​វត្ត​​​សាមគ្គី​​​រង្សី​​​ស្នើ​​​សុំ​​​ឲ្យ​​​គណៈកម្មការ​​​បី​​​នៃ​​​រដ្ឋសភា​​​ចូល​​​រួម​​​ជា​​​មួយ​​​សាលា​​​រាជ​​​ធានី​​​នៅ​​​ក្នុង​​​ការ​​​ចុះ​​​ធ្វើ​​​អធិការកិច្ច​​​​​​វត្ត​​​នេះ​​​

កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ វត្ត​​​សាមគ្គីរង្សី​​​ ដែល​​​ស្ថិ​​​តក្រោម ​​​ ការ​​​ឃ្លាំ​​​មើល​​​​​យ៉ាង​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​ពី​​​សាលា​​​រាជ​​ ​ធានី​​​ជុំ​​​វិញ​​​ “សកម្មភាព​​​ប្រឆាំង​​​រដ្ឋាភិបាល​​​” បាន​​​ស្នើ​​​ សុំ​​​ឲ្យ​​​គណៈកម្មការ​​​ចំនួន​​​បី​​​នៃ​​​រដ្ឋ​​​សភា​​​ចូល​​​រួម​​​ ជាមួយ​​​មន្ត្រី​​​សាលា​​​រាជ​​​ធានី​​​នៅ​​​ក្នុង​​​ការ​​​​​​ចុះ​​​ធ្វើ​​ ​អធិការកិច្ច​​​វត្ត​​​នេះ​​​នៅ​​​រសៀល​​​ថ្ងៃ​​​អង្គារ។

ព្រះតេជគុណ ថាច់ ហាសំអាង ព្រះ ​​​ចៅអធិការ​​​ស្តីទី​​​វត្ត​​​សាមគ្គី​​​ រង្សី​​​ ដែល​​​ជឿ​​​ថា ការ​​​ចុះ​​​ធ្វើ​​​អធិការកិច្ច​​​នេះ​​​មាន​​​បំណង ​​​បំភិត​​​​​​បំភ័យ ​​​បាន​​​មាន​​​សង្ឃដីកា​​​ថា “អាត្មា​​​បាន​​​ផ្ញើ​​​ លិខិត​​​ដើម្បី​​​ស្នើ​​​សុំ​​​ឲ្យ​​​គណៈកម្មការ​​​ទី​​​១ [ទទួល​​​បន្ទុក​​ ​សិទ្ធិ​​​មនុស្ស​​​] គណៈកម្មការ​​​ទី​​​៧ [ទទួល​​​បន្ទុក​​​កិច្ច​​​ការ​​​ ​​​សាសនា] និង​​​គណៈកម្មការ​​​ទី​​​១០ [ទទួល​​​បន្ទុក​​​អំពើ​​​ ពុករលួយ] ឲ្យ​​​ចូល​​​រួម​​​ការ​​​ធ្វើ​​​អធិការកិច្ច​​​នេះ​​​។ អាត្មា​​​ គិត​​​ថា នេះ​​​គឺ​​​គ្រាន់​​​តែ​​​ជា​​​លេស​​​ ដើម្បី​​​គំរាម​​​ព្រះ​​​ សង្ឃ​​​ និង​​​អ្នក​​​រស់​​​នៅ​​​ក្នុង​​​វត្ត​​​កុំ​​​ឲ្យ​​​ចូល​​​រួម​​​ ក្នុង​​​សកម្មភាព​​​សង្គម​​​ដូច​​​ជា​​​បាតុកម្ម​​​ និង​​​ការ​​​តវ៉ា​​​ទាម ​​​ទារ​​​រក​​​យុត្តិធម៌​​​ប៉ុណ្ណោះ​​​​​​”។ ...

ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/news/22445/