ព្រះសង្ឃ​និង​ពលរដ្ឋ​តវ៉ា​នឹង​ឧកញ៉ា​-​អភិបាលរង​លក់​ដី​វត្ត​

​ព្រះសង្ឃ​ជិត​ ៧០​ អង្គ​និង​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ប្រមាណ​ ៧០០​ នាក់​បាន​នាំ​គ្នា​លើក​បដា​តវ៉ា​លើ​ទីតាំង​ វត្ត​កោះ​ពោធិ​វង្ស​ ស្ថិត​នៅ​ ភូមិ​បាយាប​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ ប្រឆាំង​នឹង​ឈ្មួញ​ដី​ម្នាក់​និង​អភិបាលរង​ខណ្ឌ​ ដែល​បាន​ឃុបឃិត​គ្នា​រំលោភ​បំពាន​យក​ដី​ស្របច្បាប់​វត្ត​មក​លក់​ឲ្យ​ម្ចាស់​ បុរី​ ប៉េង​ ហួត​ សាងសង់​ជា​ផ្ទះ​លក់​។​ ​តាម​សង្ឃដីកា​ពី​ព្រះ​ចៅអធិការ​វត្ត​ព្រះ​នាម​ ពឿ​យ​ មេត្តា​ ឲ្យ​ដឹង​ថា​ ឧកញ៉ា​ ឈាង​ ប៉ាក់​សួរ​ និង​លោក​ ជា​ ខេ​មា​ អភិបាលរង​ ខណ្ឌដង្កោ​ បាន​ឃុបឃិត​គ្នា​បំពាន​យក​ដី​ពី​វត្ត​ ៣០​ ម៉ែត្រ​គុណ​ ១៧០​ ម៉ែត្រ​ក្នុង​ទំហំ​ដី​វត្ត​សរុប​ ១០០​ ម៉ែត្រ​គុណ​ ១៧០​ ម៉ែត្រ​។​ ទីតាំង​វត្ត​នេះ​ទទួល​បាន​សេចក្តីសម្រេច​ពី​ក្រសួង​ ធម្មការ​និង​សាសនា​ ឲ្យ​បើក​វត្ត​នៅ​ ឆ្នាំ​២០០៦​ និង​មាន​ចំណារ​សម្រេច​ពី​សម្តេច​សង្ឃរាជ​ ទេព​ វង្ស​ ក្រសួង​ ធម្មការ​ អតីត​អភិបាល​រាជធានី​ លោក​ កែប​ ជុតិមា​ និង​អាជ្ញាធរ​មូលដ្ឋាន​ឯកភាព​ឲ្យ​បង្កើត​វត្ត​នេះ​ ដោយ​មានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ជិត​ ៥០០​ គ្រួសារ​។​ …

ឆាយ ច័ន្ទនីដា
http://www.postkhmer.com/national/1-national-news/113332-2014-04-23-04-05-05